លោកចៅហ្វាយស្រុកបា ធាយ អូត ឈាងលី បានអះអាងថា រណ្តៅជីកអាចម៍ដី របស់ហ៊ា ថន និងចែ នី នៅក្នុងឃុំបា ធាយ មានច្បាប់ត្រឹមត្រូវ ខណះមហាជនរិះគន់ ឡានដឹកអាចម៍ដី របស់ពួកគេ ភាគច្រើនអត់គ្របប៉ាតង់ទេ? - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកចៅហ្វាយស្រុកបា ធាយ អូត ឈាងលី បានអះអាងថា រណ្តៅជីកអាចម៍ដី របស់ហ៊ា ថន និងចែ នី នៅក្នុងឃុំបា ធាយ មានច្បាប់ត្រឹមត្រូវ ខណះមហាជនរិះគន់ ឡានដឹកអាចម៍ដី របស់ពួកគេ ភាគច្រើនអត់គ្របប៉ាតង់ទេ?

 


ខេត្តកំពង់ចាម÷ប្រជាពលរដ្ឋ និងសាធារណៈជន ដែលធ្វើដំណើរពីភ្នំពេញ ទៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើមល។ល។ នៅលើកំណាត់ផ្លូវជាតិលេខ (៦អា) ជិតដល់ទីរួម ស្រុកបា ធាយ ខ្វះប្រហែល១គីឡូម៉ែត្រ នៅខាងស្ដាំដៃ និងមើលឃើញហ្វូងរថយន្តដឹកជញ្ជូនអាចម៍ដី ដូចហែរកឋិន កំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដី ចេញពីការដ្ឋានមួយកន្លែង នៅចំនុច ភូមិបា ធាយ ឃុំបា ធាយ ស្រុកបា ធាយ ខេត្តកំពង់ចាម ដោយរដ្ឋបាលសាលាស្រុកបា ធាយ បានអះអាងថា ការដ្ឋានជីកយកអាចម៍ដីខាងលើនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីថ្នាក់ខេត្តទៀតផង។ សកម្មភាព ដឹកអាចម៍ដី ដោយឡានរាប់សិបគ្រឿង នៅចំណុចភូមិបា ធាយ ឃុំបា ធាយ ស្រុកបា ធាយ ខេត្តកំពង់ចាម បានធ្វើឲ្យប្រជាពលរដ្ឋ អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ(៦អា) បានធ្វើការរិះគន់យ៉ាងខ្លាំងទៀតផង ខណះឡានដឹកជញ្ជូនអាចម៍ដីខាងលើនេះ អត់មានគ្របប៉ាតង់ឱ្យបានត្រឹមត្រូវប្រាប់ថាកើតឋាននោះទេ?។ 


ប្រជាពលរដ្ឋរស់នៅ តំបន់ខាងលើនេះ បានប្រាប់ថា ការដ្ឋានជីករណ្ដៅដីខាងលើនេះ ជាកម្មសិទ្ធិរបស់ ហ៊ាថន និងចែ នី ដែលជាឈ្មួញដ៏សកម្ម និងមានមុខមាត់ នៅក្នុងមូលដ្ឋានឃុំបា ធាយស្រុកបា ធាយ។ មហាជនបានលើកឡើងថា សកម្មភាពនៃការដឹកជញ្ជូនអាចម៍ដី ខាងលើនេះ ត្រូវបានរិះគន់ ពីមហាជន អ្នកធ្វើដំណើរ ក៏ព្រោះតែពួកគេមិនបានគ្របប៉ា តង់ ឲ្យបានត្រឹមត្រូវនោះទេ? ដើម្បីជៀសវាងការគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ។ នៅក្នុងទិដ្ឋភាព ដែលអ្នកកាសែត បានឃើញផ្ទាល់ភ្នែក អំពីការដ្ឋានជីករណ្តៅអាចម៍ដីខាងលើនេះ បើទោះបីជាការជីក ដើម្បីយកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រព នៅលើដំណាំស្រូវ បានធ្វើឲ្យរណ្ដៅដីមួយចំនួនក្រហេងក្រហូង ដូចរន្ធបាយ ខុម អញ្ចឹង។  


សូមជម្រាបថា នៅក្នុងចំណោមឡាន ដឹកអាចម៍ដី រាប់សិបគ្រឿងទាំងនោះ ភាគច្រើនលើសលប់ មិនបានគ្របប៉ាតង់ឲ្យបានត្រឹមត្រូវនោះទេ? ដោយឡានដឹកអាចម៍ដីខ្លះ បានបើកបរប្រជែងគ្នា ដូចប្រណាំងឡាន នៅលើផ្លូវជាតិលេខ(៦អា) អញ្ចឹង។ជួនកាល អាចបណ្ដាលឲ្យធ្លាក់អាចម៍ដី ប៉ះពាល់ ដល់សុវត្ថិភាព នៃអ្នកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះអាចម៍ដី ដែលធ្លាក់មកលើផ្លូវក៏ធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹង ប្រែងរបស់អាជ្ញាធរ ឃុំនិងស្រុកបា ធាយ ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាមផងដែរ។


 


ទាក់ទិននឹងករណីខាងលើនេះ លោកចៅហ្វាយស្រុកបា ធាយ អូត ឈាងលី បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ នេះថា ការដ្ឋានជីកយកអាចម៍ដីខាងលើនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយមានអាជ្ញាប័ណ្ណចេញ ដោយរដ្ឋបាល ខេត្តកំពង់ចាមទៀតផង។ លោកចៅហ្វាយស្រុកបា ធាយ បានសង្កត់ធ្ងន់ទៀតថា ប្រជាពលរដ្ឋនៅជុំវិញតំបន់ខាងលើនេះ មានការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រែ ក៏បានស្នើសុំឲ្យមានការជីក ដើម្បីឲ្យមានប្រព័ន្ធមេទឹក ប្រើប្រាស់ក្នុងរដូវវស្សា ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏បានស្នើសុំទៅមន្ទីរជំនាញ ក្នុងការធ្វើប្រព័ន្ធមេទឹកសម្រាប់ស្រោចស្រពស្រូវ របស់ពួកគាត់ តាមរយះអាជ្ញាធរភូមិ.ឃុំ.ស្រុកបាធាយ ដើម្បីស្នើរសុំដល់មន្ទីរជំនាញ ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម។


លោកចៅហ្វាយស្រុកបា ធាយ បានបន្ថែមទៀតថា រដ្ឋបាលស្រុកតែងតែអប់រំណែនាំ ជាញឹកញាប់ អំពីបញ្ហា នៃការដឹកជញ្ជូន ត្រូវគ្របប៉ា តង់គ្រប់ពេល ដើម្បីកុំឲ្យមានធ្លាក់អាចម៍ដី នៅលើផ្លូវជាតិលេខ (៦អា)។ លោកចៅហ្វាយស្រុកបា ធាយ បានបន្ថែមទៀតថា ចាំមើលខ្ញុំឲ្យមន្ត្រីក្រោមឱវាទ ទៅមើលទៀត,ពីព្រោះយើងខ្ញុំបានអប់រំណែនាំ ជាច្រើនដងមកហើយ បញ្ហារឿងជ្រុះអាចម៍ដីនេះ"។ លោកចៅហ្វាយស្រុកបាធាយ បានបន្ថែមទៀតថា រដ្ឋបាលស្រុកបា ធាយ និងកោះហៅក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដីខាងលើនេះ មកណែនាំបន្ថែមទៀត រឿងគ្របប៉ាតង់ ពេលដឹកជញ្ជូន។


បើទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអ្នកធ្វើដំណើរក៏ដូចជាសហគមន៍ នៅជិតតំបន់នោះ មិនសប្បាយចិត្តនោះទេនៅពេលដែលឃើញក្បួនឡានដឹកជញ្ជូនអាចម៍ដី អើតក្បាល (ឡាន)ចេញមកម្តងៗ ពួកគាត់មានសេចក្តីព្រួយបារម្ភទៀតផង។ ជួនកាលអ្នកបើកបរឡាន ដឹកអាចម៍ដីទាំងនោះ បើកបរប្រជែងគ្នានៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះ ថ្នាក់ដល់អ្នកធ្វើដំណើរនៅពេលដែលឡានដឹកអាចម៍ដី មិនបានគ្របប៉ា តង់ ឲ្យបានត្រឹមត្រូវ? ។ លោកឃុត ឃីម មេឃុំបានធាយ បានបញ្ជាក់យ៉ាងខ្លីថាទាក់ទិននឹងករណីខាងលើនេះ សូមបងប្អូនអ្នកសារព័ត៌មានទំនាក់ទំនងទៅរដ្ឋបាលសាលាស្រុកបាធាយ ។

No comments:

Post a Comment

Pages