កំពង់ចាម÷នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលស្រុកស្រីសន្ធរ សូមថ្លែងអំណរគុណចំពោះ លោកជំទាវ អ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី ព្រមទាំងបុត្រ តាមរយៈ លោក ហេង សុខខេង តំណាង លោកជំទាវ និងស្វាមី ដែលបានឧបត្ថម្ភអំណោយ ដល់រដ្ឋបាលស្រុកស្រីសន្ធរ ជាគ្រឿងឧបភោគនិងបរិភោគ និងថវិកា ៖។ ១-ថវិកា៤,០០០,០០០រៀល។ ២-ណេសកាហ្វេ (របស់ស្វីស ផលិតនៅវៀតណាម ១០ កេស (១២០កញ្ចប់ធំ) ។៣- បាយក្តាំង (វៀតណាម) ១,០០០ កញ្ចប់។៤-ត្រីខកំប៉ុង (វៀតណាម) ១០ កេស។ ៥- មី (ខ្មែរ) ១០០ កេស។ ៦-ទឹកសុទ្ធកម្ពុជា ១០០ កេស។
សូមជម្រាបថា លោកជំទាវ អ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី បានឧបត្ថម្ភ ជូនដល់វីរៈកងទ័ពជួរមុខ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹកដែលបានមកស្នាក់នៅក្នុងស្រុកស្រីសន្ធរ ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ រដ្ឋបាលស្រុកស្រីសន្ធរ សូមគោរពន្ធទ្ទិសបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធ ពរជ័យ ជូនដល់ លោកជំទាវឧកញ៉ានិងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ និងជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមជម្រាបបន្ថែមទៀតថា? ជានិច្ចកាល លោកជំទាវ អ្នកឧកញ៉ា ហេង វ៉េងហ៊ាង និងស្វាមី តែងតែងគិតគូរ និងបានចូលរួមចំណែក ក៍សាងនិងអភិវឌ្ឍន៍ នូវសមិទ្ធផលនាបា យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាច្រ នៅក្នុងមូលដ្ឋានឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។








No comments:
Post a Comment