លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម

 



ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម ហៅកាត់ (អ.ន.ក)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ 


តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់សេចក្ដីទុកចិត្តសម្រេចតែងតាំងសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម ជាច្រើនរូប ។


ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត និងមានអនុប្រធាន ចំនួន១០រូប ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាអនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រមទាំងបានតែងតាំងសមាជិកចំនួន ២៤រូបទៀត ចំណែកថ្នាក់ក្រុង-ស្រុក ក៏ត្រូវបានតែងតាំងក្រុមការងារពាក់ព័ន្ធ មួយចំនួនទៀត ផងដែរ ។


ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើសេចក្តីរាយការណ៍ និងស្វាមគន៍ដល់គណៈអធិបតី ព្រមទាំងអង្គពិធីទាំងមូល អំពីលទ្ធផលដែលសមាគមសម្រេចបាន យ៉ាងត្រចះត្រចង់ នាពេលកន្លងមកនេះ និងក្នុងនាមជាប្រធានលេខាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងបន្ដខិតខំប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគម ជាពិសេស បន្ដនិរន្តរភាព អនុវត្តការងារចំពោះមុខ ដែលគណៈកម្មាធិការសមាគម ថ្នាក់ខេត្ត និងគណៈកម្មាធិការសមាគមថ្នាក់កណ្តាលដាក់អោយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។


ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចបវរធិបតី មានដូចជា កុំព្យូទ័រចំនួន១២គ្រឿង ផ្ដល់ជូនក្រុមលេខាធិការដ្ឋាន ចំនួន២គ្រឿង ម៉ាសុីនព្រីន ចំនួន១គ្រឿង និងក្រុង-ស្រុក ទាំង១០ ទទួលបាន កុំព្យូទ័រ ចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់សមាគម និងបានឧបត្ថម្ភថវិកាដល់សមាជិកនិវត្តជន ចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបាន ថវិកា ៥មុឺនរៀល ។



























No comments:

Post a Comment

Pages