រដ្ឋបាលនគរបាលប៉ុស្ត៍ច្បារមន សូមបកស្រាយជូនសាធារណជនមេត្តាជ្រាបថាមិនមានករណីបើកល្បែងជល់មាន់តាមអនឡាញ ដូចដែលខាងសារព័ត៌មានផ្សព្វផ្សាយនោះទេ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រដ្ឋបាលនគរបាលប៉ុស្ត៍ច្បារមន សូមបកស្រាយជូនសាធារណជនមេត្តាជ្រាបថាមិនមានករណីបើកល្បែងជល់មាន់តាមអនឡាញ ដូចដែលខាងសារព័ត៌មានផ្សព្វផ្សាយនោះទេ


កំពង់ស្ពឺ÷ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារមនសូមគោរជូន លោកអធិការដ្ឋាននគរបាលក្រុងច្បារមន ​កម្មវត្ថុ៖ សូមគោរពរាយការណ៍ ជូនលោកអធិការនគរបាលក្រុងច្បារមន ដោយកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ត្រូវបានសារព័ត៌មាន បានចុះផ្សព្វផ្សាយថា នៅតាមដងផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ២ លេខ ៣ ស្ថិតក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរោងចក្រស៊ីឃ្លូរ មានករណីបើកល្បែងជល់មាន់អនឡាញ។


​ក្រោយពេលទទួលបានព័ត៌មានដូចខាងលើ លោកអធិការនគរបាលក្រុងច្បារមន បានដាក់បទបញ្ជាដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារមន កម្លាំងប៉ុស្តិ៍ក៏បានចុះទៅធ្វើការ តាមដានត្រួតពិនិត្យដល់ទីកន្លែងខាងលើ ដែលសារព័ត៌មានបានចុះផ្សព្វផ្សាយ ឃើញថាទីតាំងនោះមិនមានការបើកល្បែងជល់មាន់តាមអនឡាញដូចដែលខាងសារព័ត៌មានផ្សព្វផ្សាយនោះទេ។ 


ហើយទីតាំងដែលសារព័ត៌មានបានផ្សព្វផ្សាយនោះ ត្រូវបានរុះរើចេញបាត់ទៅហើយ។ ​រហូតមកដល់និងបច្ចុប្បន្ននេះ កម្លាំងយើងតែងតែ តាមឃ្លាំមើលត្រួតពិនិត្យជាប្រចាំ។​អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោកអធិការមេត្តាជ្រាបជាបាយការណ៍។






No comments:

Post a Comment

Pages