ខេត្តកំពង់ចាម÷ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំ លោកស្នងការរង លោកនាយការិយាល័យជំនាញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័កិ្ត ជាកិច្ចបច្ឆារមរណៈ ជូនសព លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៥៩ឆ្នាំ ។
សូមជម្រាបផងដែលថា នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានផ្តាំផ្ញើសាររំលែកទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានថ្លែងពីការសោកស្តាយអាឡោះអាល័យ និងសោកសង្រេងបំផុត ចំពោះការលាចាកដោយគ្មានថ្ងៃវិលត្រឡប់របស់លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង នាពេលនេះ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦លានរៀល និងបច្ច័យផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ស្នងការ ចំនួន២លានរៀល ព្រមទាំងសម្ភារៈ មួយចំនួនទៀត ប្រគល់ជូនដល់គ្រួសារសព ជាការចូលរួមរំលែកទុក្ខ ផងដែរ ។ សូមបញ្ជាក់ថា សពត្រូវបានក្រុមគ្រួសារធ្វើពិធីបុណ្យតាមប្រពៃណី ស្ថិតនៅគេហដ្ឋាន ក្នុងភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


































No comments:
Post a Comment