ទំនិញនិងសាច់បង្កក របស់ប្រទេសថៃ សំងំលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញ មិនឃើញវត្តមាន របស់លោក នូ សុីថា ដឹកនាំកម្លាំងបង្ក្រាប បែជាឃើញវត្តមាន របស់អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដឹកនាំកម្លាំងបង្ក្រាបទៅវិញ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទំនិញនិងសាច់បង្កក របស់ប្រទេសថៃ សំងំលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញ មិនឃើញវត្តមាន របស់លោក នូ សុីថា ដឹកនាំកម្លាំងបង្ក្រាប បែជាឃើញវត្តមាន របស់អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដឹកនាំកម្លាំងបង្ក្រាបទៅវិញ

 



ភ្នំពេញ÷លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ជាសេនាធិការដ៏សំខាន់ជួយកិច្ចការ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ដើម្បីពង្រឹងមន្ត្រីគយ ក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសទំនិញគេចពន្ធ និងទំនិញគ្មានគុណភាព នៅទូទាំងប្រទេស។ កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងឆែកឆេរ រកឃើញសាច់បង្កក និងទំនិញ របស់ប្រទេសថៃ  រាប់សិបតោន សំងំលាក់ខ្លួននៅក្នុងឃ្លាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ  ខណះ លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា មិនមានវត្តមាន ដើម្បីដឹកនាំកម្លាំងឆែកឆេរបង្ក្រាប បែរជាឃើញ វត្តមាន របស់អាជ្ញារធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដឹកនាំកម្លាំងបង្ក្រាបទៅវិញ។


សូមជម្រាបថា ទីតាំងស្តុកទំនិញ និងសាច់បង្កក របស់ប្រទេសថៃ ដែលសំងំលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញារនិងសមត្ថកិច្ច រកឃើញនិងបង្ក្រាបរួមមាន÷ទីតាំងទី១ (  ទីតាំងឃ្លាំងស្តុកសាច់បង្កក មួយកន្លែងរបស់ ឈ្មោះ ភុត ប៊ុនហម ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ។  នៅក្នុងប្រតិបត្តិការ បង្ក្រាបនេះផងដែរ ធ្វើឡើងកាលពីរសៀល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ  ក្រោមបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិរបស់លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។


យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញប្រហិតមាន់សរសៃកែង​,ប្រហិត​សាច់គោ, ហតដកបីពណ៍, ហតដកក្រហម, ហតដកស្បែកស្រួយ, ណែមមីសួរ, ហតដកមាស, សាច់ជ្រូកចង្កាក់​ ​និងឆ្អឹង​ខ្ចីទ្រូងមាន់​មួយចំនួន​។ តែនៅក្នុងការត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ សរសៃកែងមាន់ (មានអក្សរ​អង់គ្លេស​ THAILAN មានចំនួន១៣៧ដុំតូច), សរសៃកែងមាន់ (មានអក្សរថៃ​ ចំនួន​៧៨ ដុំ​តូច), សរសៃកែងមាន់ (មិនមានអក្សរបញ្ជាក់ប្រភព​ ចំនួន​ ៤២៧ដុំតូច)។បន្ទាប់ពីការចុះត្រួតពិនិត្យ ម្ចាស់ទីតាំងឈ្មោះ ភុត ប៊ុនហម ត្រូវបានហៅមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ចំពោះទីតាំងខាងលើក្រុមការងារសម្រេចបិទឃ្លុំជាបណ្តោះអាសន្នសិន )៕


ទីតាំងទី២ (អាជ្ញាធរនិងសមត្ថកិច្ច កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ បានត្រួតពិនិត្យនិងរកឃើញ ឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រថៃ។ យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។


ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច )៕


ទីតាំងទី៣ ( នៅព្រលប់ថ្ងៃសុក្រ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ,លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី លោកវីរៈសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច,លោក ហុី រត្នន៍ ក្រឡាបញ្ជី  បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដែលសង្ស័យថាមាននាំចូលទំនិញបង្កកមកពីប្រទេសថៃ។


ចំពោះការត្រួតពិនិត្យជាក់ស្ដែង កម្លាំងចំរុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែយើងបានរកឃើញផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ។ បន្ទាប់មកចំពោះឃ្លាំងទំនិញដែលបានរកឃើញផលិតថៃ ជាច្រើនមុខ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ សម្រេចបិទឃ្លុំឃ្លាំងទាំង២ទីតាំង ខាងលើជាបណ្ដោះអាសន្ន ដែលសង្ស័យពាក់ព័ន្ធករណី នាំចូល និង ស្តុកទុក ចរាចរ និងចែកចាយ ផលិតផលមានប្រភពពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត៕


សូមជម្រាប ការឆែកឆេររកឃើញទំនិញ និងសាច់បង្កកទាំង៣ទីតាំងខាងលើនេះ របស់អាជ្ញធរនិងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ  មហាជនមិនបានឃើញវត្តមានរបស់លោកនូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា ដឹកនាំកម្លាំងរបស់ខ្លួន ដើម្បីទប់ស្កាត់និងបង្ក្រាបទំនិញនិងសាច់បង្កករបស់ប្រទេសថៃ ខណះបហរជាពលរដ្ឋកម្ពុជា បាននាំគ្នាធ្វើពហិការ មិនប្រើប្រាស់ និងទទួលទានទំនិញ របស់ប្រទេសថៃ។ ទាក់ទិននិងករណីខាងលើនេះផងដែរ បណ្តាញសារព័ត៍មាន(សាន់ដេ)មិនអាចសូមការទំនាក់ទំនងបំភ្លឺពីលោកនូ ស៊ីថា បាននោះទេ? ដោយសារមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។




























No comments:

Post a Comment

Pages