លោក ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមការងារ អញ្ជើញដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ តាមទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ចំនួន៣វត្ត ក្នុងស្រុកស្ទឹងត្រង់ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមការងារ អញ្ជើញដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ តាមទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ចំនួន៣វត្ត ក្នុងស្រុកស្ទឹងត្រង់

 


ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងក្រុមការងារទាំងពីរឃុំ បានអញ្ជើញដង្ហែទៀនចំណាំព្រះវស្សា និងនាំយកទេយ្យវត្ថុ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំអស់ព្រះវស្សា តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដូនតាខ្មែរ ចំនួន៣វត្ត នៅវត្តឧប្បលគិរី ហៅវត្តទួលសំបួរ វត្ដឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ និងវត្តវិហាសួគ៌ ស្ថិតក្នុងឃុំអារក្សត្នោត ។


ជាមួយនឹងការនាំយកបច្ច័យដ៏ជ្រះថ្លានេះ លោក ហេង វុទ្ធី និងភរិយា ព្រមទាំងក្រុមការងារ ក៏បានប្រគេននូវទៀនចំណាំព្រះវស្សា និងបច្ច័យសម្រាប់កសាង ព្រមទាំងទេយ្យវត្ថុ ទេយ្យទានមួយចំនួនដល់ព្រះសង្ឃ និងជូនថវិកាដល់លោកតាអាចារ្យ យាយជី និងបងប្អូនប្រជាការពារ នៅតាមបណ្ដាវត្តទាំងបីនេះ ផងដែរ ។ស្ថិតក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី និងភរិយា ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានបន្ដចូលរួមក្នុងពិធីរាប់បាត្រ ដើម្បីឧទ្ទិស​កុសល​​មគ្គផល​ដល់​​​បុព្វ​ការី​ជន និងវីរកងទ័ពស្នេហាជាតិមាតុភូមិកម្ពុជា ដែលបានមរណភាពដោយការឈ្លានពានទឹកដីពីប្រទេសជិតខាង និងមាតា​ បិតា​ ជី​ដូន​ជីតា ញាតិ​ការ​​​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។





































No comments:

Post a Comment

Pages