ខេត្តកណ្តាល÷សកម្មភាពឡានដឹកអាចម៍ដី ចេញពីចំនុច ភូមិរការជន្លឹង ឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាកគ្នាដូចខ្យង យកមកចាក់នៅលើទីតាំងដីរបស់លោកចាប ហុងលី នៅចំនុចភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមហាជនបាននាំគ្នាលើកឡើងថា?ចាប ហុងលី បានចាក់អាចម៍ដីបិទបាំងផ្លូវទឹកចំពីមុខស្ពាន និងមិនបានដាក់ប្រព័ន្ធលូ អោយបានត្រឹមត្រូវ តាមការណែនាំ របស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីបង្ហូររំដោះទឹក អោយហូរទៅទីដំបន់ផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋ បង្ករបង្កើនផលដំណាំដើម្បីចិញ្ចឹមជីវិត។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល ចុះថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ ចុះហត្ថលេខា ដោយលោកគួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីជម្រាបមកជូនលោកចាប ហុងលី ស្តីពីសំណើរសុំចាក់ដីបំពេញដីផ្ទាល់ខ្លួនទំហំ (មួយម៉ឺនម៉ែត្រការ៉េ)( ជម្រៅ២ម៉ែត្រ កន្លះ)ដែលមានទីតាំងនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។យោងអនុក្រឹត្យលេខ១៨ អនក្រ.ប.ក ចុះថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រកាសអន្តរក្រសួង លេខ១៤៣២២ ប្រ.ក ចុះថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ថ្នាក់ក្រោមជាតិ។យោងពាក្យស្នើរសូម របស់លោកចាប ហុងលី ចុះថ្ងៃទី២៥ខែមករាឆ្នាំ២០២៥។សេចក្តីដូចមានចែង ក្នុងកម្មវត្ថុខាងលើនេះ សូមជម្រាបជូនលោកចាប ហុងលី ជ្រាបថាក្រោយពីបានពិនិត្យលើពាក្យស្នើរសុំ ការចុះពិនិត្យដល់ទីតាំងនិងបរិស្ថានរួចមក រដ្ឋបាលខេត្ត បានឯកភាពតាមសំណើរហើយ។ដើម្បីអោយការអនុវត្តន៍ បានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោក ចាប ហុងលី អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម។
១\មុនចាក់ដី ត្រូវជូនដំណឹង ដល់អាជ្ញាធរ មូលដ្ឋាននិងអ្ កដែលមានដីជាប់ព្រំជាមុន។២\មុនចាក់ដីត្រូវដាក់លូ ឬទុកមុខទឹកសម្រាប់រំដោះ ក្នុងករណីទីតាំងចាក់ដី ពុំមានកន្លែងសម្រាប់ដោះទឹក ជៀសវៀងការលិចលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ នៅទីនោះ។៣\ត្រូវគោរពតាមកិច្ចសន្យានិងចាក់ដីដាក់តែទីតាំង ដែលបានស្នើរសុំ តែប៉ុណ្ណោះ ប្រសិនបើចាក់ដីដាក់ទីតាំងកន្លែងផ្សេង ត្រូវដាក់ពាក្យស្នើរសុំជាថ្មី។៤\ក្នុងករណីមានការខូចខាត ដល់ទ្រព្យសម្បត្តិសាធារណៈឬប្រជាពលរដ្ឋ ត្រូវធ្វើការជួសជុល ឬដោះស្រាយ ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ទៅតាមទំហំដែលបានខូចខាត ជាក់ស្តែង។ ៥\ដីចាក់បំពេញអនុញ្ញាតិ អោយទិញអាចម៍ដី ពីម្ចាស់អាជីវកម្មដែលមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ឬរដ្ឋបាលខេត្តស្របតាមច្បាប់ជាធរមាន និងត្រូវគោរពតាមច្បាប់ផ្សេងៗតម្រូវ។ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោកចាប ហុងលី ចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើអោយមានប្រសិទ្ធភាព ដោយស្មារតី ទទួលខុសត្រូវខ្ពស់។
សូមជម្រាបទាក់ទិននិងករណីការចាក់អាចដីខាងលើនេះ មហាជនបានលើកឡើងថា នៅមានចំនុចមួយចំនួន លោកចាប ហុងលី មិនទាន់អនុវត្តអោយបានត្រឹមត្រូវ១០០ភាគរយ របស់រដ្ឋបាលខេត្តកណ្តាលឡើយ? ដោយលោកចាប ហុងលី មិនបានដាក់លូរ ដើម្បីរំដោះទឹក ដោយមហាជន បានសំណូមពរសុំអោយ លោកគួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាចាត់មន្ត្រីជំនាញ អោយចុះមកត្រួតពិនិត្យឡើងវិញ ចំពោះការចាក់អាចម៍ដីនៅលើទីតាំងកម្មសិទ្ធ ផ្ទាល់ខ្លួន របស់លោកចាប ហុងលី ដែលកំពុងតែផ្គើននិងសេចក្តីណែនាំរបស់លោកគួច ចំរើន។ទាក់ទិននិងករណីខាងលើនេះ បណ្តាញសារព័ត៌មាន(សាន់ដេ)មិនអាចសូមការបកស្រាយបំភ្លឺលំអិត ពីលោកចាប ហុងលី បាននោះទេ?ដោយសារមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង។
ដោយឡែកនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៦នេះលោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានប្រាប់សាន់ដេ តាមប្រព័ន្ធ Telegram ថា ខ្ញុំបាននិយាយជាមួយជំនួយការ របស់របស់ លោកចាប់ ហុងលី ដោយសារលោកចាប ហុងលី ជាប់រវល់ទៅប្រទេសចិន ដូច្នេះឆ្លងយោលបល់ទៅលោកចាប ហុងលី អត់ទាន់បានទេ? លោកអែតដា ដូរ៉ាមី តម្រូវអោយតំណាង របស់លោកចាប់ ហុងលី ដាក់លូរ២ម៉ែត តែតំណាងរបស់លោកចាប់ ហុងលី ថាដាក់លូ៥ម៉ែត្រ តាមផែនការគម្រោងលោកអែតដា ដូរ៉ាមី បានអោយដឹងទៀតថា នៅថ្ងៃស្អែកទី១៩ខែសីហាឆ្នាំ២០២៦ លោកនិងធ្វើកំណត់ហេតុម្តងទៀត។

No comments:
Post a Comment