ខេត្តតាកែវ ៖ មានរឿងរ៉ាវមួយ បានកើតឡើងនៅព្រលប់ថ្ងៃទី 9 ខែ សីហាឆ្នាំ 2025 ដោយក្រុមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ស្លាបានសហការ ជាមួយនគរបាលស្រុកសំរោង ខេត្តតាកែវ
ដេញបង្ក្រាប ករណីក្មេងសង្ស័យក្នុងរូបភាពមិនច្បាស់លាស់មួយ បណ្ដាលឲ្យយុវជនរងគ្រោះម្នាក់ បានស្លាប់ហើយសមត្ថកិច្ចទាំងនោះបានរត់គេចខ្លួន ខ្លះបិទទូរសព្ទដេកធ្វើមិនដឹងរឿង។ប្រភពពីក្រុមគ្រួសារ បានឱ្យអ្នកកាសែតដឹងថា ក្មេងរងគ្រោះឈ្មោះសៀងដាវីត ហៅហ៊ុយភេទប្រុសអាយុ 17 ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ររៀននៅវិទ្យាល័យស្លារម បានឌុបមិត្តភក្កិ ដើរលេងពេលចេញពីសាលា។
ពេលនោះមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លា និងសហការីម៉ូតូ៣គ្រឿងទៀត បានប្រដេញយុវជនទាំងនោះ តាមបណ្ដោយផ្លូវលំ រហូតដល់ធ្វើឲ្យម៉ូតូក្មេងរងគ្រោះបែកកង់។ យ៉ាងណាក៏ដោយក្មេងរងគ្រោះបានព្យាយាមជិះម៉ូតូទាំងបែកកង់ ហើយសមត្ថកិច្ច ក៏បានព្យាយាមស្រែកប្រដេញតាមពីក្រោយរហូតដល់ក្មេងនោះធ្លាក់ នៅក្នុងប្រឡាយអូរអណ្ដូងស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង បណ្ដាលឱ្យស្លាប់ក្នុងរណ្ដៅប្រឡាយទឹកយ៉ាងនោចអធម។អ្នកស្រី ឈ្មោះ ស្រ៊ន ចាន់ទី ម្ដាយយុវជនរងគ្រោះបាននិយាយក្នុងពិធីបុណ្យសពកូនរបស់ខ្លួននាព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2025 នេះថា អ្នកស្រីបានដាច់ការទាក់ទង ជាមួយកូនប្រុសនៅវេលាម៉ោង 7:00 យប់ថ្ងៃទី 9 ខែ សីហារ ឆ្នាំ2025 ហូតដល់ម៉ោង 9និង 30 នាទីយប់ ទើបមាននគរបាល ដែលមានលំនៅដ្ឋាន ជិតខាងមកប្រាប់ថា កូនអ្នកស្រីបានស្លាប់ហើយ។ នៅពេលដែលអ្នកស្រី បានទៅដល់ទីកន្លែង គ្រោះថ្នាក់នោះ គឺឃើញសពកូនប្រុសរបស់ខ្លួន ត្រូវបានគេលើក ដាក់លើកន្ទេលនៅក្បែរប្រឡាយទឹកទៅហើយ មិនឃើញមានសមត្ថកិច្ចនៅទីនោះទេ។
អ្នកស្រីបាននិយាយទៀតថា នៅពេលដឹកសពកូនមកដល់ផ្ទះមានសមត្ថកិច្ចនគរបាលស្រុកសំរោង ដឹកនាំដោយលោកអធិការរង លោកសួស វណ្ណៈ បានមកបង្ខំឱ្យអ្នកស្រីផ្ដិតមេដៃលើក្រដាសស១សន្លឹក ដោយមិនបញ្ជាក់អំពីមូលហេតុអ្វីឡើយ។ ក្នុងពេលដែលអ្នកស្រីកំពុងវ៉ល់វ៉ក់ និងមានទុក្ខជាទម្ងន់នេះ ក៏បានផ្ដិតមេដៃឲ្យក្រុមមន្ត្រីនគរបាលទាំងនោះលើក្រដាសសនោះទៅ។អ្វីដែលគួរឲ្យសោកស្ដាយចំចំពោរឿងរ៉ាវខាងលើនេះមួយជាន់ទៀតនោះគឺនៅពេលដែលរឿងរ៉ាវបានកន្លងផុតទៅនាព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2025 នេះគេមិនឃើញមានសមត្ថកិច្ចនគរបាលស្រុកសំរោង ក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្លា មកចូលរួមក្នុងពិធីបុណ្យសពយុវជនដែលរងគ្រោះនេះទេ។លោកភី ឆុន អធិការនគរបាលស្រុកសំរោង បានបញ្ជាក់ប្រាប់អ្នកកាសែតថា កម្លាំងជំនាញរបស់លោកកំពុងធ្វើការ និងស៊ើបអង្កេតរឿងនេះ ហើយក៏បានបិទទូរសព្ទយ៉ាងតក់ក្រហល់។
គូបញ្ជាក់ដែរថា នៅគ្រាដែលសមត្ថកិច្ចនគរបាលស្រុកសំរោងហាក់បីដូចជាធ្វើមិនដឹងមិនឮកំពុងដេកភ័យញ័រខ្លួននោះ
សាក្សីម្នាក់ដែលជិះម៉ូតូខាងក្រោយជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ហៅទៅសួរនាំនិងបំភ្លឺរួចហើយផងដែរ។អ្វីដែលធ្វើឲ្យមហាជនខ្លោចផ្សារ និងមើលឃើញពីអំពើឃោរឃៅព្រៃផ្សៃ របស់ក្រុមមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ស្លា ក៏ដូចជាកម្លាំងនគរបាលអធិការដ្ឋានគរបាលស្រុកសំរោងធ្វើនោះ គឺនៅពេលដែលយុវជនខាងលើបានស្លាប់ទៅហើយមិនឃើញមានមន្ត្រីនគរបាលណាម្នាក់ មកសួរនាំនោះឡើយ។ ប្រជាពលរដ្ឋក៏ដូចជាយុវជនជាមិត្តភក្កិក្មេងរងគ្រោះ ដែលចូលរួមបុណ្យសពនិយាយថា យុវជនខាងលើគឺជាក្មេងស្លូតបូត មិនដែលមានបញ្ហាអ្វីនៅក្នុងសង្គមនិងក្នុងចំណោមមិត្តភក្តិនោះឡើយ។ប្រជាពលរដ្ឋខ្សឹបខ្សៀវថា មន្ត្រីនគរបាលប៉ុស្តិ៍ស្លា ក៏ដូចជានគរបាលស្រុកសំរោង តែងតែធ្វើយ៉ាងដូច្នេះតាមរយៈអ្វី ដែលគេហៅថាគាបស៊ីទៅលើយុវជនដែលជិះម៉ូតូលឿនៗ ។ប្រជាពលរដ្ឋសង្ឃឹមថាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងបើកការស៊ើបអង្កេតចំពោះករណីមួយនេះដើម្បីផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ។
No comments:
Post a Comment