ខេត្តតាកែវ៖ភាគច្រើន នៃប្រភពពីក្រុមមន្រ្តី សាលាស្រុកអង្គរបូរី ខេត្តតាកែវ សុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា ចាប់តាំងពីលោករស់ រត្ន័ ឡើងកាន់ដំណែង ស្ដីទី ជាចៅហ្វាយស្រុកអង្គរបូរី
បានមួយរយៈខ្លី ឃើញថា មន្រ្តីក្នុងសាលាស្រុកអង្គរបុរី ទាំងមូលមានការចែកបក្ខ ចែកពួក និងមានភាពច្រណែនឈ្នានីស និងគ្នា ករណីមន្រ្តីប្រឹងប្រែងធ្វើការ តែមិនទទួលបានផលលាភដូចមន្ដ្រីអសកម្មការងារមួយចំនួន។ ប្រភពដដែល បានបន្តទៀតថា ដូចជាករណីមន្រ្តីចុះបេសកកម្ម តាមទីជិតឬឆ្ងាយ មិនដែរខកខានទេ? បែរជាទទួលបានលុយតិច ឬមិនបានសោះចំណែកមន្រ្តីខ្លះ មិនដែរបានចេញបេសកកម្មផង បែរជាទទួលបានលុយគ្រប់ចំនួន តាមគោលការណ៍ របស់មន្ទីសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តតាកែវ ផ្ដល់ជូន។
យោងតាមប្រភពដព័ត៌មានដែលនោះ បានអោយដឹងទៀតថា លោកផាន ឃាង ជានាយករដ្ឋបាលសាលាស្រុកអង្គរបូរី ជាអ្នករៀបចំ និងគ្រប់គ្រងទៅលើលិខិតបេសកកម្មផ្សេងៗ គ្រប់មន្រ្តីទាំងអស់ ក្រោមការគ្រប់គ្រង របស់លោករស់ រត្ន័ ចៅហ្វាយស្រុកស្តីទី។ ក្រុមមន្រ្តីទាំងនោះ បានអោយដឹងទៀតថា នៅក្នុងអំឡុងពេលដែល លោករស់ ប៊ុនធឿន ធ្វើជាចៅហ្វាយស្រុកអង្គរបុរី ក្រុមមន្រ្តីពាក់ព័ន្ធតែងតែទទួលបាន ភាពស្មើគ្នា គ្មានបក្ខ គ្មានពួក នណាខិតខំបំពេញភារកិច្ចការងាររបស់ខ្លួន ដែរថ្នាក់ដឹកនាំដាក់ជូន គឺទទួលបានផលជាពិសេស ទទួលបានលុយបេសកកម្មសម្រាប់មន្រ្តី ទៅបំពេញភារកិច្ចការងារ គឺមន្រ្តីនោះបានលុយ។
ពាក់ពន្ធ័និងជុំវិញការណី ដ៍រសើបខាងលើនេះ លោកផាន ឃាង នាយករដ្ឋបាលសាលាស្រុកអង្គរបូរី នៃខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា តើលោកអ្នកកាសែត បានព័ត៏មាន និងពីណាមក ឬមួយលោកបានព័ត៌មាន ពីលោកអ៊ោក ម៉េងជ្រី ជាមន្ត្រីសាលាស្រុកអង្គរបុរី ថ្នាក់ទាពជាងគេ ហើយលោកផា ឃាង មិនបានបញ្ជាក់ឬបកស្រាយលំអិត រឿងលុយបេសកកម្ម ជូនមន្ត្រីរាជការ នោះទេ។
សូមជម្រាបបន្ថែមថាមន្រ្តីរាជការ ដែររងនូវភាពអយុត្តិធម៏ខាងលើ បានស្នើរសូមឲ្យលោកចៅហ្វាយខេត្តតាកែវ វី សំណាង មេត្តាជួយត្រួតពិនិត្យ ទង្វើនឹងសកម្មភាពការងារ របស់លោកនាយករដ្ឋបាល សាលាស្រុកអង្គរបូរី ផា ឃាង ផងទាន ដើម្បីផ្តល់នូវភាពយុត្តិធម៏ ជូនដល់មន្រ្តីរាជការមួយចំនួន ដែរគ្មានខ្សែរ គ្មានខ្នង គ្មានបក្សពួក ដែលពួកគាត់កំពុងតែ ខិតខំប្រឹងប្រែង ធ្វើការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំមិនឱ្យខកបំណងឡើយ។។
No comments:
Post a Comment