ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក

 

កំពង់ចាម): នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។


នាឱកាសនោះ ឯកឧត្តមអ៊ុន ចាន់ដា  ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី។


ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រជាជនយើងបានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីនានា ដូចបុណ្យកាន់បិណ្ឌនានេះ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនយើងបានឡើយ។ ដូចនេះសូមបុណ្យកុសល ដែលបានធ្វើឡើងក្នុងឱកាស នៃថ្ងៃបិណ្ឌទី៣ នេះសូមជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរៈយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឲ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខ័នទាំងអស់ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


ក្នុងឱកាស នៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕














































។។

No comments:

Post a Comment

Pages