មហាជន បានសំណូមពរ ដល់លោកគួច ចំរើន ជាពិសេស មន្ទីរជំនាញ រួមទាំងក្រសួងពាក់ព័ន្ធ និងមានវិធានការ ផ្លូវច្បាប់បែបណា ចំពោះម្ចាស់ សំណង់រឹងមាំ នៅឃុំឬស្សីជ្រោយ ខណៈ មន្ទីរធនធានទឹកខេត្តកណ្ដាល បានប្រកាសថា សំណង់នេះ អត់ទាន់មានច្បាប់ទេ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មហាជន បានសំណូមពរ ដល់លោកគួច ចំរើន ជាពិសេស មន្ទីរជំនាញ រួមទាំងក្រសួងពាក់ព័ន្ធ និងមានវិធានការ ផ្លូវច្បាប់បែបណា ចំពោះម្ចាស់ សំណង់រឹងមាំ នៅឃុំឬស្សីជ្រោយ ខណៈ មន្ទីរធនធានទឹកខេត្តកណ្ដាល បានប្រកាសថា សំណង់នេះ អត់ទាន់មានច្បាប់ទេ

 



ខេត្តកណ្ដាល÷ សំណង់រឹងមាំមួយកន្លែង នៅជាប់មាត់ទន្លេមេគង្គ ស្ថិត នៅក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល ដោយកន្លងមកបានធ្វើឲ្យមានភាពរំជើប រំជួលយ៉ាងខ្លាំង នៅទូទាំងប្រទេសកម្ពុជា ខណៈនេះមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានប្រកាសថា សំណង់ខាងលើនេះ មិនទាន់មានច្បាប់ទេ។ នៅក្នុងលិខិត១ច្បាប់ចុះថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៥ របស់លោកប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាល បានផ្ញើជូនលោកស្រី លន វត្តី អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះលេខ ២៧ អឺ០ ផ្លូវលេខ ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់នោះមិនមានច្បាប់ទេ។ នៅក្នុងលិខិតនោះ បានឲ្យដឹងអំពីកម្មវត្ថុ ស្តីពីការសាងសង់សំណង់រឹងមាំទប់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។ យោង ៖ លិខិត១៣៨៩ សជណ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល សូមជម្រាបមកលោកស្រី លន វត្តី ជ្រាបថា ៖ សំណង់ រឹងមាំ០១កន្លែងសាងសង់ដើម្បីទប់ច្រាំងទន្លេដែលមាននិយាមកា លេខ 501377, និងលេខ1301223 ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជារបស់លោកស្រី លន វត្តី ដែលជា ម្ចាស់កម្មសិទ្ធិ លើអចលនទ្រព្យវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៨០៧០៩០៦ – ០២០១ ក្បាល ដីលេខ ២០១ ពុំទាន់មានលិខិតអនុញ្ញាត សាងសង់នៅឡើយទេ។
 

គួររំលឹកថា សំណង់រឹងមាំខ្នាតយក្សមួយកន្លែងខាងលើនេះ កំពុងដំណើរការសាងសង់ នៅជាប់មាត់ទន្លេមេគង្គ ស្ថិតក្នុងចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលប្រជាពលរដ្ឋ រស់នៅជិតនោះ មើលឃើញអំពីសំណង់ដ៏ធំមហិមា ហើយត្រូវបានគេសន្និដ្ឋានថា ជាទង្វើខុសច្បាប់។ ដូច្នេះហើយអាជ្ញាធរនិងស្ថាប័នជំនាញ គួរពិនិត្យមើលឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋដែលមានលំនៅឋាន ជិតសំណង់ដ៍រឹងមាំមហិមានេះ បាននិយាយថា បើគ្មានការគុបគិតគ្នាជាប្រព័ន្ធ រវាងអាជ្ញាធរដែនដីជួយលាក់បាំងទេនោះ សំណង់នេះមិនអាចដំណើរការបានដោយរលូនស្ទើររួចរាល់១០០ភាគរយយ៉ាងដូច្នេះឡើយ។


ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញសំណង់រឹងមាំ ខាងលើនេះ បានលើកឡើងថា សំណង់នេះបានសាងសង់អស់រយៈពេលជាយូរខែណាស់មកហើយ គេមិនដែលឃើញអាជ្ញាធរឃុំឬស្សីជ្រោយ ជាពិសេសអាជ្ញាធរស្រុកមុខកំពូល ចុះមកមើលការសាងសង់នោះទេ។ ប្រជាពលរដ្ឋនិយាយថា ប្រសិនបើពួកគាត់ជាជនក្រីក្រគ្រាន់តែបោះបង្គោលមួយដើម ចូលទៅមានទន្លេ មុខជាអាជ្ញាធរមកដល់ភ្លាម ហើយវ៉ៃខ្នោះជាក់ជាមិនខានឡើយ។  ទាក់ទិននឹងករណីខាងលើនេះ លោកចៅហ្វាយស្រុកមុខកំពូលឈ្មោះយី យ៉េន កន្លងមក ក្រុមអ្នកសារព័ត៌មាន បានធ្វើការទំនាក់ទំនងដើម្បីសូមធ្វើការបំភ្លឺលម្អិត តាមប្រព័ន្ធTelegram ដោយលោកចៅហ្វាយស្រុករូបនេះ បានចូលមើលសារ របស់អ្នកសារព័ត៌មានហើយ គាត់មិនបានឆ្លើយតបនឹងសាររបស់អ្នកសារព័ត៌មាននោះទេ។
 

មហាជន បានធ្វើការ សំណូមពរ ដល់លោកចៅហ្វាយខេត្តកណ្តាល គួច ចំរើន ជាពិសេស មន្ទីរជំនាញ ក្នុងខេត្តកណ្ដាល រួមនិងស្ថាប័នក្រសួងពាក់ព័ន្ធ និងមានវិធានការ ផ្លូវច្បាប់បែបណា ចំពោះម្ចាស់ សំណង់រឹងមាំ ដ៍មកហិមា របស់បុគ្គលឈ្មោះ ស្រីលន វត្តី ដែលកំពុងតែ ធ្វើសកម្មភាព សាងសង់សំណង់រឹងមាំ ដោយគ្មានច្បាប់ទម្លាប់ ពីអាជ្ញាធរពាក់ព័ន្ធ។ម្ចាស់សំណង់រឹងមាំ លោកស្រីលន វត្តី បណ្ដាញសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការទំនាក់ទំនង ដើម្បីសូមការបកស្រាយបំភ្លឺលំអិតទាក់ទិននឹងការសាងសង់សំណង់រឹងដ៏មហិមា គ្មានច្បាប់ទម្លាប់ ពីអាជ្ញាធរជំនាញពាក់ព័ន្ធ។ទោះបីជាយ៉ាងណាបណ្ដាញសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺលំអិតពីភាគីពាក់ព័ន្ធគ្រប់ 24 ម៉ោងលើ 24 ម៉ោង។

No comments:

Post a Comment

Pages