ទាល់តែអស់លុយជិត១០ម៉ឺនរៀល ទើបអាចចូលជួបអ្នកជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺបាន? - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទាល់តែអស់លុយជិត១០ម៉ឺនរៀល ទើបអាចចូលជួបអ្នកជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺបាន?

 


ខេត្តកំពង់ស្ពឺ៖ មិនមែនមានតែមួយករណីឬវាជាទម្លាប់ដែលសាច់ញាតិក្រុមគ្រួសារអ្នកជាប់ទោសបានចោទសួរថា តើពន្ធនាគារខេត្តកំពង់ស្ពឺជាកន្លែងអប់រំកែប្រែរបស់រដ្ឋ ទៅលើជនសង្ស័យ និងអ្នកមានទោសទណ្ឌនានា ឬ មួយជាកន្លែងប្រកបរបររកស៊ីធ្វើអាជីវកម្ម សាច់ញាតិក្រុមគ្រួសាររបស់លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ?។


ស្ត្រីម្នាក់ថ្លែងក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះដែលមក សួរសុខទុក្ខសាច់ញាតិនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺថា រាល់ពេលដែលគាត់និងអ្នកដែលមកសួរសុខទុក្ខ បង ប្អូន កូន និងក្មួយដែលជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺគឺចំណាយលុយច្រើនចាប់ពី៥ទៅ៧ម៉ឺនរៀល ឬអាចលើសនឹងទៀតក៏មាន។ ដោយសារតែពេលទៅសួរ សុខទុក្ខកូនប្រុសរបស់គាត់នោះ គាត់ទិញសម្ភារៈមានដូចជាត្រីងៀត ត្រីខ នំចំណី អង្ករ និងលុយតិចតួច។ ពេលទៅដល់មុខពន្ធនាគារ ត្រូវយកម៉ូតូទៅដាក់កន្លែងផ្ញើមានមន្ត្រីអនុរក្សកឹបសំបុត្រ រួចហើយក៏ដើរមកមុខពន្ធនាគារមានអ្នកអង្គុយយាមក្នុងតូប១ ដើម្បីបំពេញ បែបបទ គឺតម្រូវឱ្យបង់លុយចំនួន១ម៉ឺនរៀល បើមិនបង់គេមិនឱ្យចូលទៅក្នុងពន្ធនាគារជួបកូន ឬសាច់ញាតិឡើយ។ បន្ទាប់ពីបង់លុយចំនួន១ម៉ឺនរៀលរួចហើយទើបគេអនុញ្ញាតិឱ្យដើរចូលទៅក្នុង កន្លែងពិនិត្យអីវ៉ាន់ និងសម្ភារៈដែលត្រូវយកទៅផ្ញើកូន ឬសាច់ញាតិត្រូវបង់លុយចំនួន១ម៉ឺនរៀលទៀត គេបានដកទូរស័ព្ទ ឬកាបូបស្ពាយ,កាបូបលុយទុកលើតុមួយកន្លែងនៅមុខអនុរក្សាពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹងបំផុតនោះ។


ស្ត្រីដដែលបានបន្តថា នៅពេលអនុរក្សពិនិត្យរួចរាល់ហើយ គេបានសួរឈ្មោះកូន បង ប្អូន សាច់ញាតិដែលត្រូវមកជួប រួចហើយតម្រូវឱ្យបង់លុយចាប់ពី៣ម៉ឺនរៀល រហូតដល់៥ម៉ឺនរៀល ទើបគេនាំកូន បង ប្អូន ឬសាច់នញាតិ ដែលយើងចង់ជួបនោះមកឱ្យជួបបាន ប្រសិនបើគ្មានលុយបង់ឱ្យគេទេ គេមិនអនុញ្ញាតិឬនាំមកឱ្យជួបឡើយ។ពេលចេញមកវិញយកម៉ូតូក៏ត្រូវបង់លុយចាប់ ពី២ពាន់រៀលរហូតដល់៣ពាន់រៀលថែមទៀត។


ស្ត្រីរូបនោះដដែលបានលើកឡើងទៀតថា គាត់មានការងឿងឆ្ងល់ដែរថា តើហេតុអ្វីបានជារាល់ពេលចង់ជួប សាច់ញាតិ បង ប្អូន កូន ចៅ ដែលជាប់ទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺម្តងៗ តម្រូវឱ្យបង់លុយជិត១០ ម៉ឺនទៅវិញ?តើនេះជាកន្លែងអប់រំកែប្រែរបស់រដ្ឋទៅលើជនជាប់ទោសបទល្មើសនានា ឬមួយជាកន្លែងរកស៊ី និងធ្វើអាជីវកម្មរបស់អស់លោកមន្ត្រីពន្ធនាគារ ជាពិសេសលោកប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ?។ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ស្ត្រីម្នាក់,អ្នក យកអ្នកកាសែតបានទូរស័ព្ទទៅលោក ទីន សុវណ្ណនី ប្រធានពន្ឋនាគារខេត្តកំពង់ស្ពឺដើម្បីសួរនាំរឿងនេះដែរតែទូរសព្ទចូល២ដង,មិនមានអ្នកលើកទទួលសង្ស័យលោកស្គាល់លេខទូរស័ព្ទអ្នកកាសែតហើយមើលទៅ៕







No comments:

Post a Comment

Pages