ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការកត់សម្គាល់ឃើញថាល្បែងស៊ីសងអនឡាញ បាននិងកំពុងរីកដុះដាល ដូចផ្សិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ស្របពេលនោះដែរ មិនឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ? ដោយប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ចំពោះកូនចៅនិងបញ្ហាសុខសុវត្ថិភាព សន្តិសុខ នៅក្នុងសហគមន៍។ សូមជម្រាបថា ទីតាំងល្បែងស៊ីសង អនឡាញជាច្រើនកន្លែងទាំងនោះ ហាក់បៅដូចជា ផ្គើនយ៉ាងខ្លាំងតាមរយៈការបើកចំហរឲ្យប្រជាពលរដ្ឋក្មេង,ចាស់-ប្រុស,ស្រី បណ្ដើរគ្នាត្រសងចូលទៅលេង យ៉ាងសប្បាយរីករាយ។ជាទូទៅ គេសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជា គ្មានចំណាត់ការទាល់តែសោះជាពិសេស លោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ទំនងបន្ធូរដៃ ឬធ្វើមិនដឹងមិនឮតែម្ដង ដោយប្រការនេះធ្វើឲ្យ ប្រជាពលរដ្ឋយល់ថា អាជ្ញាធរនិងសមត្ថកិច្ច ទំនងទទួលបាន លាភសក្ការៈ ពីម្ចាស់ទីតាំងអស់ហើយទេដឹង ទើបបើកភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ប្រភពបានខ្សិប ឱ្យដឹងអំពីទីតាំងល្បែងស៊ីសងអនឡាញ ទាំង នោះមានដូចជា÷ទីតាំងទី១.នៅផ្ទះលេខ៣២ ផ្លូវលេខ ១៥កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ,ទី តាំងទី២.នៅផ្ទះលេខ១៨ ផ្លូវលេខ៤៧ កែងផ្លូវលេខ ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក។ ទី តាំងទី៣,ទីតាំងល្បែងស៊ីសងតាមអនឡាញស្ថិតនៅផ្ទះល៣ខ៥៣A ក្បែរផ្លូវរថភ្លើង (ផ្លូវចូលវត្តនាគវ័ន្ត)សង្កាត់ស្រះចក។ ប្រភពខ្សិបថា មានទីតាំងជាច្រើនទៀតដែលកំពុងដំណើរការ យ៉ាងរលូនហាក់ដូចជា បើកចំហរមិនញញឹតនិងសមត្ថកិច្ចសោះឡើយ?។ បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខទុក្ខនិងសុវត្ថិភាពសាធារណៈ ។ ពីព្រោះថា ទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះ មិនយូរមិនឆាប់ទេ នឹងកើតមានអំពើចោរកម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើហិង្សានៅក្នុងគ្រួសារ ជាក់ជាមិនខានឡើយ? ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេង ជាប្រចាំរាល់ថ្ងៃ ហើយក៏ជាទីតាំងដែលប្រមូលផ្តុំទៅដោយក្មេងទំនើងផងដែរ។
ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញខាងលើនេះប្រជាពលរដ្ឋសង្ឃឹមថា លោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
No comments:
Post a Comment