ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ

 



(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ ស្រុកត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ។


ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។


ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕


ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។


បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕


































No comments:

Post a Comment

Pages