ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២នាក់ និងម្នាក់ សម្រាកព្យាបាលនៅផ្ទះ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២នាក់ និងម្នាក់ សម្រាកព្យាបាលនៅផ្ទះ

 



ខេត្តកំពង់ចាម÷នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។


សូមបញ្ជាក់ថា លោក ឈុំ ស្រេង អាយុ ៥៣ឆ្នាំ  ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល មានទីលំនៅភូមិសូទិព ឃុំសូទិប ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។លោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅភូមិសំពងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ 


ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាល ដល់វីរៈកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ៕






























No comments:

Post a Comment

Pages