ខេត្តព្រះវិហារ÷ដើម្បីចូលរូមដោះបញ្ហាស្រាយជីវភាព ការស្នាក់របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយសារបញ្ហាជម្លោះព្រំដែនថៃ-កម្ពុជា និងក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងសប្បុរសជន ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១.០០០គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សូមជម្រាបថា? នៅក្នុង ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងថ្នាក់ខេត្ត ស្រុកជាច្រើនរូបទៀត។ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាព ដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈ ដើម្បីជម្លៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវ ជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនរើសអើង។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្ហូនទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេស បងប្អូនត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង គឺហូបស្អាត ផឹកស្អាត នឹងរស់នៅស្អាត ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងក្នុងរយៈពេល នៃការស្នាក់នៅ ព្រោះថា បើមានការធ្វេស ប្រហែស ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន៎ដា ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហាន របស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពានផងដែរ៕















































No comments:
Post a Comment