ប្អូនប្រុសបង្កើត របស់សមាជិកក្រុមប្រឹក្សាស្រុកកងមាស បានប្រព្រឹត្ត បទល្មើសនេសាទ នៅព្រែកអន្លង់គគីរ ឃុំខ្ចៅ ល្មមដល់ពេលលោកលី ស្រ៉ី មេត្តាជួយពិនិត្យផងទាន - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្អូនប្រុសបង្កើត របស់សមាជិកក្រុមប្រឹក្សាស្រុកកងមាស បានប្រព្រឹត្ត បទល្មើសនេសាទ នៅព្រែកអន្លង់គគីរ ឃុំខ្ចៅ ល្មមដល់ពេលលោកលី ស្រ៉ី មេត្តាជួយពិនិត្យផងទាន

 






កំពង់ចាម÷សកម្មមភាពបទល្មើសនេសាទ កំពុងកើតជាចំហនៅចំណុច ព្រែកអន្លង់គគី ស្ថិតនៅក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម  ដែលអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវគេប្រាប់ថាឈ្មោះលន់ ស្រ៊ន់ ដែលមានបងឈ្មោះលន់ ស្រេង សមាជិកក្រុមប្រឹក្សាស្រុកនិងជាអតីតមេប៉ុស្តិ៍នគរបាលខ្ចៅ។  


ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានឲ្យដឹងថា លោកលន់ ស៊្រន់ បានប្រព្រឹត្តបទល្មើសនេសាទ នៅរដូវទឹក ស្រកនេះជាចំហ ដោយមិនខ្លាចញញើតសមត្ថកិច្ចជលផលនោះឡើយ ទោះបីជាក្រោមមន្ត្រីជលផលនិងអាជ្ញាធរ បានទៅបង្ក្រាបបទល្មើសក្បែរៗនោះក៏ដោយ។ សេចក្តីក្លាហានមិនញញើតច្បាប់របស់លោកលន់ ស្រ៊ន់ដែលដាក់បទល្មើស នៅនឹងមុខផ្ទះលោកលន់ ស្រេងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ មានមន្ទិលថាទំនងជាលោកស្រ៊ន់ អាងខ្នងបង្អែកបង ជាសមាជិកក្រុមប្រឹក្សាស្រុកកងមាសនោះហើយមើលទៅ។


បទល្មើសស្បែមុង របាំងព្រួល ដាក់ទទឹងភ្ជិតព្រែកអន្លង់គគី គឺមិនអាចឲ្យមច្ឆជាតិចេញ-ចូល បានតាមដំណើរធម្មជាតិនោះឡើយ។ ប៉ុន្មានថ្ងៃកន្លងមកនេះលោកស្រ៊ន់កំពុងសប្បាយនឹងប្រមូលផលត្រី ដែលបានមកពីការដាក់បទល្មើសនេសាទរាប់សិបតោនក្នុងមួយថ្ងៃៗ។ រីឯអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំនិងស្រុក ក៏មិនឃើញមានអ្នកណា ហ៊ានមាត់កក្អកគ្រហែម..ជាមួយលោកស្រ៊ន់នោះដែរ។ 


 ដូចគ្នានេះដែរ មន្ត្រីរដ្ឋបាលជលផល ត្រូវអ្នក ភូមិប្រាប់ថា បានឃើញចុះទៅបង្ក្រាបទល្មើសនេសាទ នៅស្រុកកងមាសនោះដែរ ប៉ុន្តែចេះតែដើរវាងបទល្មើសបងស្រន់។ទាក់ទិននិងករណីខាងលើនេះ ល្មមដល់ពេល លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម មេត្តាជួយពិនិត្យករណីខាងលើនេះផងទាន។លោកលី ស្រ៉ី បានបញ្ជាក់តាមហ្គ្រប់តេឡេហ្ក្រាមtelegramថា? ខ្ញុំបានទទួលព័ត៍មានេះហើយ នឹងចាត់កម្លាំងចុះធ្វើការ។

No comments:

Post a Comment

Pages