ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចែក អំណោយ សប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ ក្នុងពិធីព្រឹត្តិការណ៍ មហោស្រព “កំពង់ចាមជាទីស្រឡាញ់” នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណកីឡាដ្ឋានបាល់ទាត់ ខេត្តកំពង់ចាម ក្រោមវត្តមាន សៀ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការ គន្លឹះទាំង៥ សំដៅឆ្ពោះទៅលើការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យ កាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាភាពសុខសាន្ត និងធានាឱ្យបាននូវបរិយាកាសសន្តិសុខល្អ ប្រសើរ ជូនប្រជាពលរដ្ឋ ជាពិសេសបានដាក់ចេញកម្មវិធីនយោបាយអាទិភាព ដើម្បីឆ្លើយតប បន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋផងដែរ ។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានអនាម័យ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗ កើតឡើង ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសារ ប៉ុន្តែបើមានករណីមិនស្រួលពាក់ព័ន្ធនឹងបញ្ហា សុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាល ឱ្យបាន ទាន់ពេលវេលា។ គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ មីជាតិចំនួន ១កេស ស្កសរ ១គីឡូក្រាម អំបិល ២គីឡូ ឆៃប៉ូវ ១គីឡូ សៀង ៨០០ក្រាម អង្ករ (សុខភាព) ១កេស និងអង្ករចំនួន ២៥គីឡូក្រាម ផងដែរ៕























No comments:
Post a Comment