លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ដើម្បីធានាដល់និរន្តរភាពការងារ - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ដើម្បីធានាដល់និរន្តរភាពការងារ

 



ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គមការងារនគរបាលសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ដ និងពិធីប្រកាស ផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តតាមទិសដៅដែលបានចេញ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ។ជាមួយគ្នានេះ តាមរយៈលទ្ធផលការងារដែលសម្រេចបាន លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់គ្រប់ផែនជំនាញ និងមន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងថ្មី ដើម្បីបំពេញបន្ថែម និងតម្រង់ទិសមានដូចខាងក្រោម:។ ១-ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរ។ ២-បន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ៣-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធ ដើម្បីធានានិរន្តភាពការងារ ឱ្យកាន់តែខ្លាំងក្លា។


៤-បន្ដការគ្រប់គ្រង់ ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពិសេសក្មេងទំនើង ងើបមួយវាយមួយ ងើបពីរវាយពីរ។ ៥-បន្តស្រាវជ្រាវ និងគ្រប់គ្រងទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាដាច់ខាត។ ៦-បន្ដបម្រើសេវាសាធារណ: ដែលជាសេវាតម្រូវការ និងសេវាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ។ ៧-បន្ដពង្រឹង ការងារនគរបាលសហគមន៍។ ៨-បន្ដយកចិត្តទុកដាក់ ដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះ និងបន្ដការប្រើវិធានការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវឱ្យបានផុលផុស ដើម្បីបង្កើនសុវត្ថិភាពខ្ពស់លើដងផ្លូវ ៕























































No comments:

Post a Comment

Pages