សេចក្ដីបំភ្លឺព័ត៌មាន ទាក់ទិន និងរថយន្ត សឺរ៉ែនមួយគ្រឿង ពាក់ផ្លាកលេខ នគរបាល 2-4820 ឈប់ចតក្នុងភោជនីយដ្ឋាន មួយកន្លែង ស្ថិតក្នុងស្រុកកំពង់សៀម - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សេចក្ដីបំភ្លឺព័ត៌មាន ទាក់ទិន និងរថយន្ត សឺរ៉ែនមួយគ្រឿង ពាក់ផ្លាកលេខ នគរបាល 2-4820 ឈប់ចតក្នុងភោជនីយដ្ឋាន មួយកន្លែង ស្ថិតក្នុងស្រុកកំពង់សៀម

 



ខេត្តកំពង់ចាម÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបថា ដោយនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ មានគេហទំព័រអ្នកសារព័ត៌មានបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងមានរថយន្ត សឺរ៉ែនមួយគ្រឿង ពាក់ផ្លាកលេខ នគរបាល 2-4820 ឈប់ចតក្នុងភោជនីយដ្ឋាន មួយកន្លែង ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញធ្វើការស្រាវជ្រាវរកអត្ដសញ្ញាណរថយន្ដនោះ ឃើញថាជារថយន្តដែលគ្រប់គ្រងដោយ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។ បច្ចុប្បន្នលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចាត់ឱ្យផែនការងារធនធានមនុស្ស កោះហៅលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ចូលមកបំភ្លឺ និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍អនុវត្តបន្ដ ។

No comments:

Post a Comment

Pages