ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំលោកអភិបាលរង និងប្រធានការិយាល័យជំនាញថ្នាក់ស្រុក លោកមេឃុំ ស្មៀនឃុំព្រែកពោធិ៍ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងពិនិត្យសុខភាព និងពិនិត្យជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកប៊ិន ឡាដា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Choi Young Tae នាយកប្រតិបត្តិអចិន្ត្រៃយ៍ នៃសមាគម “Global Love Sharing” ដែលជាអង្គការមិនរកប្រាក់ចំណេញ និងជាចាស់ទុំ នៃព្រះវិហារ Seongnak Holiness Church និងលោក Kim Hong Myung ត្រូវជាប្រធានរបស់ ( Cannaan Farmer's school Co.Ltd) ហើយក៍បានថ្លែងអំណរគុណសម្តេចធិបតី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនេះ លោកប៊ិន ឡាដា បានអំពាវនាវភាគីអង្គការកូរ៉េបន្តនាំគ្រូពេទ្យជំនាញ និងថ្នាំ បរិក្ខារពេទ្យចុះជួយពិនិត្យសុខភាពមាត់ធ្មេញ ជំងឺទូទៅ ត្រចៀក ច្រមុះ បំពង់ក និងផ្នែកវះកាត់ អោយបាន ២ ទៅ ៣ដងក្នុងមួយឆ្នាំៗ។













No comments:
Post a Comment