ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម



ខេត្តកំពង់ចាម÷ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅ វត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) បានមានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះឡើង គឺក្នុងគោលបំណងដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យសាងកុសល ក្នុងកម្មវិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះតេជគុណបានបន្តទៀតថា ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។


នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងសាងសង់ ធានាសុវត្ថិភាព សោភ័ណភាព និងការថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដើម្បសម្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលមកធ្វើបុណ្យទាន និងកម្សាន្តផ្សេងៗ៕






















No comments:

Post a Comment

Pages