ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អមដំណើរ សម្តេចភក្តី សាយ ឈុំ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន - គេហទំព័រ សាន់ដេ ធីវីអនឡាញ
www.k-sundaytvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អមដំណើរ សម្តេចភក្តី សាយ ឈុំ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន

 



ខេត្តកំពង់ចាម÷នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចូលរួមអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្ត វិសុទ្ធិវង្សា (កណ្តាលកោះសូទិន) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។


ពិធីបុណ្យដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន។ ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជន វតីយុទ្ធនារីកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលកន្លងមកនៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឱ្យវីរយុទ្ធជនដ៏អង់អាចក្លាហាន ទាំងអស់មានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ឈ្នះអស់ខ្មាំងសត្រូវឈ្លានពាន។


សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរលង់មកហើយ៕


















































No comments:

Post a Comment

Pages