កំពង់ចាម÷នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤ គ្រួសារ ដែលត្រូវផ្លាស់ទីលំនៅ និងមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលមានទីតាំងស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សូមជម្រាបថា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖
១. អង្ករ ចំនួន ១០០ គីឡូក្រាម។
២. មីខ្លាឃុំ ចំនួន ០៤ កេស។
៣. ត្រីខកំប៉ុង ចំនួន ០៤ យួរ។
៤. ទឹកត្រី ចំនួន ០៤ យួរ។
៥. ទឹកស៊ីអ៊ីវ ចំនួន ០៤ យួរ។
៦. ទឹកសុទ្ធ ចំនួន ០៥ កេស។
៧. ទឹកក្រូច ចំនួន ០៤ កេស។
៨. ថវិកា ចំនួន ១.០០០.០០០ រៀល។
ការផ្តល់អំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់ថ្នាក់ដឹកនាំ ក្នុងការជួយសម្រាលការលំបាក និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដើម្បីចាប់ផ្តើមជីវភាពរស់នៅថ្មីនៅទីតាំងដែលទទួលបាន។ ក្នុងឱកាសនេះ លោកអភិបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លូ គឹមឈន់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។









No comments:
Post a Comment