កំពង់ចាម÷នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ដល់តាមខ្នងផ្ទះ ចំនួន ៣៥គ្រួសារនិងឧបត្ថម្ភថវិកា សម្ភារៈដល់វិហារឥស្លាម ១កន្លែង ព្រមទាំងការចិញ្ចឹមចលនា និងក្រុមការងារមួយចំនួនផ្សេងទៀត ។
ជាមួយគ្នានេះ លោក ហេង វុទ្ធី និងសហការី ក៏បន្ដចុះសួរសុខទុក្ខ និងបានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋ ដែលទើបសម្រាលកូន ចំនួន២គ្រួសារ ជួបគ្រោះឧបទ្ទវហេតុ ១នាក់ និងមានជំងឺ ចំនួន១នាក់ ផងដែ។ ឆ្លៀតក្នុងឱកាសនោះ លោក ហេង វុទ្ធី ក៏បានណែនាំដល់ក្រុមការងារថ្នាក់មូលដ្ឋានត្រូវបន្ដចុះត្រួតពិនិត្យលើជីវភាពរស់នៅរបស់បងប្អូនតាមលំនៅដ្ឋាន ហើយរាល់ការលំបាក ត្រូវរិះរកដំណោះស្រាយជូនពួកគាត់ ពិសេសគឺត្រូវបន្ដការខិតខំបម្រើសេវាសាធារណៈ ពិសេសសេវាសំណូមពរជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាពគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងជំនឿចិត្ត របស់បងប្អូនក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។



















































No comments:
Post a Comment